Home ចំណេះដឹងសកល មូលហេតុ​បែប​នេះ​ហើយដូនតាខ្មែរកសាង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរវត្ត…(មានវីដេអូ)

មូលហេតុ​បែប​នេះ​ហើយដូនតាខ្មែរកសាង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរវត្ត…(មានវីដេអូ)

1370

បរទេស៖ ​ប្រិយមិត្តមួយចំនួនបានជ្រាបខ្លះហើយថាបុព្វបុរស​ខ្មែរបាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​ជា​ច្រើនរហូត​មក​ដល់​សព្វ​ថ្ងៃក្នុង​នោះ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​​ដ៏​អច្ឆរិយបាន​ធ្វើ​ឱ្យ​កិត្តិនា ម​ប្រទេស​កម្ពុជា​ល្បី​សុ សសាយ​ទូទាំង​សកល​លោក​។ ​ស្ថាបត្យករ​ខ្មែរ​ក្នុង​សម័យ​អង្គរ មាន​គំនិត​ច្នៃ​ប្រឌិត ក្នុង​ការ​កសាង​ប្រាសាទ​មួយ​នេះ ចេញ​ជា​រូប​រាង​គួរ​ឱ្យ​ស្ងប់ស្ងែង​ក្រៃ​លែង ប៉ុន្តែ​សំណួរ​មួយ​តែង​ឭ​មនុស្ស​ជា​ច្រើន​លើក​ឡើង​នោះ​ថាតើ​មូល​ហេតុ​អ្វី​បាន​ជា​មាន​​គូទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរ​វ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្ត​​រាប់​គីឡូម៉ែត្រ​បែប​នេះ​?

យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំងបាន​បង្ហាញ​ថាស្ថាបត្យករ​ក្នុង​សម័យ​អង្គរបាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។តាម​រយៈ​វីដេអូ​នោះបាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះបាន​យក​ដី​ខ្សាច់ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថាដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។ យ៉ាងណាមិញតាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ

បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​ប ន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុ ត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាប ត្យករ​របស់​ខ្មែរក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​អ្នកដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹកដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រនិង​ទទឹង​ជាង ២០០​ម៉ែត្រ​។ ក្រោយ​ពេល​ជីក​ហើយភ្លៀង​ចាប់​ផ្ដើម​បង្អុរ​ចុះ​មកអាច​ផ្ទុក​ទឹក​សម្រាប់​ទ្រទ្រង់​ដល់​តួ​ប្រាសាទ​មិន​ឱ្យ​បាក់​ស្រុត​។

មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ផ្គ ត់ផ្គង់​ទឹក​ជូន​ប្រជានុរាស្ត្រ​ទូទាំង​នគរ​ ក្នុង​សម័យ​អង្គរ យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ចិញ្ចឹម​ជីវិត​ទៀត​ផង​។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។