Home តារា & ការកម្សាន្ត មិនមែន Selena សាវ៉ាទេ! គ្រាន់តែមានសង្ហា៩នាក់ហើយ នៅមិនទាន់ត្រូវចិត្ត…

មិនមែន Selena សាវ៉ាទេ! គ្រាន់តែមានសង្ហា៩នាក់ហើយ នៅមិនទាន់ត្រូវចិត្ត…

343

តារាចម្រៀងស្រីល្បីផ្នែកប៉ុបរបស់អាមេរិក វ័យ ២៩ ឆ្នាំ ស្រីស្រស់សម្រស់បាន Selena Gomez មកទល់ពេលនេះ នាងមិនទាន់អើពើនឹកនារកបុរសណាម្នាក់មកបង្កាត់ភ្លើងស្នេហាម្តងទៀតនោះទេ ក្រោយពីភ្លេចៗខ្លួនទុកបេះដូងឱ្យនៅទំនេរល្ហល្ហេវអស់ជាង ៣ ឆ្នាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុននឹងជាប់ខ្លួនស្ពាយឈ្មោះ Single រាប់ឆ្នាំមកនេះ តារាវ័យក្មេង Selena ក៏ធ្លាប់បានឆ្លងកាត់ព្យុះភ្លៀងស្នេហាបក់បោកវិលក្បុងរាប់មិនអស់រួចមកហើយដែរ ។ ជាពិសេស នាងបានជួបស្ទើរគ្រប់រសជាតិគ្រប់ទម្រង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានទាំង ផ្អែមល្ហែម ជូរចត់ ខ្វាត់ខ្វែង នាវ័យរបស់នាងត្រឹមតែ ២៩ ឆ្នាំសោះ ។ ដូចនេះ «ប្រជាប្រិយ» សូមលើកយកបុរសទាំង ៩ នាក់ ដែល Selena ធ្លាប់បង្កាត់ស្នេហ៍មុនជាប់ឈ្មោះ Single ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Nick Jonas

ស្រីស្រស់ Selena បានប្រគល់ស្នេហ៍ដំបូងរបស់ខ្លួនឱ្យទៅតារាប្រុស Nick Jonas នៅឆ្នាំ ២០០៨ ។ Selena បានឱ្យដឹងថា វាដូចជាស្នេហាក្មេងៗ ដែលមើលទៅផ្អែមល្ហែមគួរឱ្យស្រឡាញ់ណាស់ ។ ម៉្យាងកាលនោះ រូបនាង និង កំលោះ Nick Jonas ក៏ស្ថិតនៅក្នុងវ័យជំទង់ផងដែរ ។ យ៉ាងណាមិញ ពួកគេក៏បានចែកផ្លូវគ្នាទៅវិញ បន្ទាប់ពីបានសាងស្នេហ៍តែប៉ុន្មានខែប៉ុណ្ណោះ ហើយមកទល់ពេលនេះ តារាប្រុស Nick Jonas ក៏បានសាងគ្រួសាររួចរាល់ហើយដែរ​ កាលពីឆ្នាំ ២០១៨ កន្លងទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Taylor Lautner

Selena និង តារាប្រុស Taylor បានជំពប់ស្នេហ៍នៅ Vancouver ប្រទេសកាណាដា នាឆ្នាំ ២០០៩ ខណៈនាងកំពុងថតរឿង «Ramona And Beezus» និង លោក Taylor Lautner កំពុងថតរឿង «Twilight» ប៉ុន្តែស្នេហាក្មេងរបស់ពួកគេមិនបានយូរឡើយ ដោយនៅខែកញ្ញា ឆ្នាំ ២០០៩ ស្រីស្អាត Selena បានប្រកាសពីការចែកផ្លូវជាមួយលោក Taylor ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. David Henrie

អ្នកទាំងពីរបានជួបគ្នានៅក្នុងការសម្តែងរឿង «Wizards of Waverly Place» របស់ Disney Chanel  ។​ នៅឆ្នាំ ២០១៤ គេបានឃើញទាំងគូនេះ បណ្តើរគ្នាផ្អែមល្ហែមជាញឹកញាប់ ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ណាមួយពីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេឡើយ ។ យ៉ាងណាមិញ David Henrie ក៏បានចូលរោងការនៅឆ្នាំ ២០១៧ ផងដែរ ហើយមកទល់ពេលនេះ ពួកគេក៏បានត្រឡប់មកធ្វើការជាមួយគ្នាថែមទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. Justin Bieber

ស្រីស្រស់ Selena ធ្លាប់មានស្នេហាវិលក្បុងជាមួយបុរសសង្ហា Justin Bieber អស់ជាង ៥ ឆ្នាំ ។ អ្នកទាំងពីរបានចាប់ផ្តើមសាងស្នេហ៍ជាមួយគ្នានាឆ្នាំ ២០១១ តែក្រោយមកនៅខែកញ្ញា ឆ្នាំ ២០១២ ពួកគេក៏បានចែកផ្លូវគ្នាវិញ ។ មិនយូរប៉ុន្មាននៅខែមេសា ឆ្នាំ ២០១៣ ទាំងគូក៏បានត្រឡប់មកត្រូវគ្នាផ្អែមល្ហែមម្តងទៀត តែត្រូវបែកគ្នាវិញនៅចុងឆ្នាំ ២០១៤ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមិនអស់អាល័យ គូស្នេហ៍ទាំងពីរក៏បានមកចាប់ដៃគ្នាម្តងទៀតនៅចុងឆ្នាំ ២០១៧ ។ លើកនេះ មិនខុសពីរាល់ដង ពិតជាទៅមុខមិនរួចឡើយ អ្នកទាំងពីរក៏បានចែកផ្លូវគ្នាដាច់ស្រេចនាខែមីនា ឆ្នាំ ២០១៨ តែម្តង ។ យ៉ាងណាមិញ ក្រោយពី ៣​ ខែនៃការបែកគ្នា Justin ក៏បានរកឃើញស្នេហ៍ថ្មីជាមួយ Hailey Baldwin ហើយក៏បានដឹកដៃគ្នាចូលរោងការនាឆ្នាំ ២០១៩ ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ Zedd

Selena និង តារាប្រុស Zedd បានសាងស្នេហ៍មួយភ្លែតក្នុងឆ្នាំ ២០១៥ ដោយសារការសហការចេញបទចម្រៀងរបស់ពួកគេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Charlie Puth

ទាំងគូនេះ ត្រូវបានគេលេចឭថា បានមានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នាក្នុងឆ្នាំ ២០១៦ នាពេលពួកគេសហការចេញបទ «We Don’t Talk Anymore» ជាមួយគ្នា ។ ខាងស្រីស្រស់ Selena មិនបញ្ជាក់ឱ្យច្បាស់ឡើយពីទំនាក់ទំនងមួយនេះ តែខាងប្រុស Charlie Puth បានទម្លាយឱ្យដឹងថា ពួកគេគឺពិតជាបានទាក់ទងគ្នាពិតមែន ។  Charlie Puth ក៏បានឱ្យដឹងទៀតថា ស្នេហារបស់លោក​ និង Selena ពិតជាវល់ៗណាស់ ព្រោះនាងមើលទៅដូចជានៅមានគេផ្សេងនៅក្នុងចិត្ត ដែលមិនមែនជាលោកឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. Naill Horan

អ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាក្នុងឆ្នាំ ២០១៣ ។ គេតែងឃើញពួកគេតែងឱបថើបគ្នាជារឿយៗ ហើយថែមលួចទៅដើរលេងជាមួយគ្នាស្ងាត់ៗថែមទៀតផង ។ នៅឆ្នាំ ២០១៥  Selena ក៏បានបញ្ជាក់ថា នាងពិតជាធ្លាប់មានស្នេហាជាមួយសមាជិកក្រុម One Direction ម្នាក់នេះពិតមែន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. Orlando Bloom

ទាំងគូនេះ បានផ្ទុះរឿងអាស្រូវស្នេហាក្នុងឆ្នាំ ២០១៦ ដោយសារតែគេបានឃើញពួកគេនៅក្រុង Las Vegas ជាមួយគ្នា តែចុងក្រោយវាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ព្រោះកាលនោះ Orlando Bloom កំពុងតែទាក់ទងជាមួយនឹងតារាចម្រៀង Katty Perry ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. The Weeknd

នៅខែមករា ឆ្នាំ ២០១៧ Selena និង The Weeknd ត្រូវបានគេឃើញថើបគ្នាផ្អែមល្ហែមនៅរដ្ឋ Los Angeles ។ ៣ ខែក្រោយមក ពួកគេក៏បានបញ្ជាក់ពីផ្លូវការពីទំនាក់ទំនងរបស់ខ្លួន ដោយផុសរូបគ្នាទៅវិញទៅមកក្នុងបណ្តាញ IG ។ ចាប់តាំងពីពេលនោះមក គេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាជាញឹកញាប់ទៅចូលរួមកម្មវិធីធំៗផ្សេងៗយ៉ាងស្អិតល្អួត ។ មិនយូរប៉ុន្មាននៅខែតុលា ឆ្នាំ ២០១៧ ពួកគេក៏បានសម្រេចចិត្តចែកផ្លូវគ្នាវិញតែម្តង ៕