Home តារា & ការកម្សាន្ត កុំចេះតែហ៊ាន មើលប៉ាគេផង😂! ញាក់សាច់គ្រប់គ្នាពេលដឹងថា ប៉ាៗតារា២ដួងនេះ ​សុទ្ធតែ​ជា​ឧត្ដមសេនីយ៍ ហើយ​តួនាទីវិញ​ក៏​មិន​ធម្មតា​ដែរ!

កុំចេះតែហ៊ាន មើលប៉ាគេផង😂! ញាក់សាច់គ្រប់គ្នាពេលដឹងថា ប៉ាៗតារា២ដួងនេះ ​សុទ្ធតែ​ជា​ឧត្ដមសេនីយ៍ ហើយ​តួនាទីវិញ​ក៏​មិន​ធម្មតា​ដែរ!

125

តារា​ចម្រៀង​សិចស៊ី និង​មាន​កាយវិការ​រស់រវើក​ទាំង​នៅ​លើ​ឆាក​ប្រគំតន្ត្រី និង​ក្នុង​ស្ទូឌីយោ​ចំនួន​២​ដួង គឺ​កញ្ញា សោភា ទេពី និង​ទេព បូព្រឹក្ស នៅ​តែ​រក្សា​សម្រស់ និង​ទីផ្សារ​ការងារ​សិល្បៈ​បាន​ល្អ។ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ពួកគេ​ក៏​មាន​គ្រួសារ ជា​ពិសេស​ឪពុក​ជា​បង្អែក​ដែរ ពោល​គឺ​តារា​ស្រី​ទាំង​នេះ​មាន​ឪពុក​សុទ្ធ​តែ​ជា​ឧត្ដម​សេនីយ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​តារា​ចម្រៀង​សម្បូរ​ដើម​ទ្រូង ដែល​និយម​ច្រៀង​ឡើង​វិញ​នូវ​បទ​ចម្រៀង​មរតក​ដើម សោភា ទេពី។ កញ្ញា មាន​វ័យ​៣១​ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំ​២០២១ នេះ ហើយ​នាង​ធ្លាប់​សន្យា​ថា​នឹង​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​យោធា​ឲ្យ​បាន​ក្នុង​វ័យ​១៨​ឆ្នាំ​នេះ ព្រោះ​វា​ជា​បំណង​របស់​នាង​តាំង​ពី​តូច ហើយ​នាង​ធ្លាប់​ទម្លាយ​ថា​ឪពុក​របស់​នាង​ក៏​ជា​ឧត្ដម​សេនីយ៍​ម្នាក់​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​របស់​តារា​ចម្រៀង សោភា ទេពី មាន​ឈ្មោះ ញឹម សំបួន។ លោក ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ ដំឡើង​ឋានន្តរសក្ដិ​ពី​ឧត្ដមសេនីយ៍​ទោ មក​ឧត្ដម​សេនីយ៍​ឯក ឬ​ដំឡើង​ពី​ផ្កាយ​មាស​២ មក​ផ្កាយ​មាស​៣ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០។ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក ញឹម សំបួន មាន​តួនាទី​ជា​នាយ​រង​ទីចាត់ការ នៃ​អគ្គបញ្ជាការដ្ឋាន ទីចាត់ការ​ការងារ​ព្រំដែន ក្រសួង​ការពារ​ជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​តារា​ចម្រៀង​ស្រី ទេព បូព្រឹក្ស វិញ។ ទេព បូព្រឹក្ស នៅ​តែ​រក្សា​ប្រជា​ប្រិយភាព​របស់​ខ្លួន​ក្នុង​ពិភព​សិល្បៈ​កម្ពុជា បាន​ដដែល ហើយ​នាង​ក៏​នៅ​តែ​រក្សា​សម្រស់​យ៉ាង​ស្រស់​ផូរផង់​របស់​នាង​បាន​ទៀត​ផង បើ​ទោះ​បី​ជា​នាង​មាន​សង្សារ​ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី-ប្រពន្ធ​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​រូប​នេះ មិន​ដែល​និយាយ​ទាល់​តែ​សោះ​ថា នៅ​ថ្ងៃ​អនាគត​នាង​ចង់​ចូល​បម្រើ​ការងារ​ជា​នគរបាល​ដូច​ប៉ា​របស់​នាង ឬ​អត់​នោះ​ទេ? ប៉ុន្តែ​នាង​ធ្លាប់​បង្ហាញ​ពី​ទឹកចិត្ត​តស៊ូ​ឪពុក និង​ត្រេកអរ​ជំនួស​ឪពុក បន្ទាប់​ពី​ឪពុក​របស់​នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​លោក ទេព ផន ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរសក្ដិ​ពី​វរសេនីយ៍​ឯក មក​ជា​ឧត្ដមសេនីយ៍​ត្រី ឬ​ផ្កាយ​មាស​១ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​