Home តារា & ការកម្សាន្ត ពិតជាមិនធម្មតា តារាទាំង៤ដួងនេះហើយ ប្រពន្ធរបស់ពួកគាត់សុទ្ធតែក្លាយជាជំនួយការពិសេសផ្ទាល់ខ្លួល

ពិតជាមិនធម្មតា តារាទាំង៤ដួងនេះហើយ ប្រពន្ធរបស់ពួកគាត់សុទ្ធតែក្លាយជាជំនួយការពិសេសផ្ទាល់ខ្លួល

90

នៅក្នុងសង្គមសិល្បៈតារាប្រុសៗខ្លះបានព្យាយាមលាក់រឿងមានប្រពន្ធកូនរាប់ឆ្នាំតែដល់ពេលឃើញគេមានក្ដីសុខក្នុងគ្រួសារជាចំហទើបប្រថុយបញ្ចេញឲ្យគេឃើញពីភាពស្អិតល្មូតតាមគេដែរ។សម្រាប់ឆ្នាំ២០២១នេះ​គេឃើញមានតារា៤ដួង​ដែល​ប្រពន្ធតែងតែតាមជួយឬធ្វើជាជំនួយការជាប់ប្ដីជានិច្ចតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ព្រាប សុវត្ថិៈកំពូលតារាចម្រៀងព្រាប សុវត្ថិ បានរក្សារចំណងស្នេហាជាមួយភរិយាអ្នកស្រីឡុង ស្រីមុំ រយៈពេល២៤ឆ្នាំ​មក​ហើយក្រោយអ្នកទាំង២ដឹកដៃគ្នាចូលរោងការនៅឆ្នាំ១៩៩៧។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រាប សុវត្ថិ មិនធ្លាប់លាក់​រឿង​ប្រ​ពន្ធកូននោះទេហើយជាង២០ឆ្នាំ​នេះលោកត្រូវបានភរិយាតាមជាប់ជានិច្ចក្នុងការរៀបចំសម្លៀកបំពាក់ និងធ្វើម៉ូដសក់ឲ្យលោក ជាដើមរាល់ពេលដែលលោក​ចេញ​ច្រៀងសម្ដែងនិងថតMV។ចំណងស្នេហាជាង២ទសវត្សន៍នេះព្រាប សុវត្ថិ-ឡុង ស្រីមុំ ទទួលបានកូនប្រុស៣នាក់គឺកូន​ទីឈ្មោះសុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២៖ខេម ប៊ុនថៃៈតារាចម្រៀងខេមរៈ សិរីមន្ដ បានលាក់ប្រពន្ធកូនអស់១៤ឆ្នាំពោលលោកប៊ុនថៃ ទើបសារភាពមិនមែនកំលោះ​តែជាតារាកូន៣កាលពីឆ្នាំ២០១៨ ក្រោយពីលោកបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងគួយ ផល្លី តាំងពីឆ្នាំ២០០៤ម្លេះ។រយៈពេលជាង​២ឆ្នាំនេះ​លោកប៊ុនថៃ ត្រូវបានអ្នកនាងផល្លី ចេញមុខតាមជួយលោកដោយធ្វើជាអ្នកដឹកនាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដែងMV និងជួយផាត់មុខ រួម​រៀប​ចំខោអាវឲ្យពេលលោកច្រៀងឬសម្ដែងMV។ចំណងស្នេហាប៊ុនថៃ-ផល្លី ១៧ឆ្នាំអ្នកទាំង២ទទួលបានកូន៣នាក់(ស្រី២)គឺកូន​ទី១៖​ប្រុស​ឈ្មោះខេមរៈ មន្ដស្នេហ៍,កូនទី២៖ស្រីឈ្មោះខេមរៈ ស្រ្ដី និងកូនទី៣ស្រីឈ្មោះថុន ខេមរៈមន្ដរាជនីយ៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣៖ឆាយ ចាន់ឆោមៈតារាចម្រៀងសាន់ដេលោកឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី ជាកូនសេដ្ឋីក្រុង​កំពង់​ចាម​​លោកហាក់ សែ កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ ហើយពេលនេះភរិយា​លោកក្លាយទៅជាអ្នក​និពន្ធបទចម្រៀង​ឲ្យ​លោក​​ឆោម ច្រៀងហើយនាងក៍តែងតែជួយរៀបចំសម្លៀកបំពាក់ និង​ធ្វើម៉ូដសក់ឲ្យប្ដីរាល់ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡើងឆាក​និងចេញ​ច្រៀង​សម្ដែងផងដែរ។ចំណងស្នេហាជាង៤ឆ្នាំនេះលោកឆោម-ចាន់ឌី ទទួលបានកូនស្រីម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ។លោក​ឆោម បានក្លាយទៅជាតារាមានទ្រព្យច្រើនភ្លាមៗក្រោយក្លាយជាកូនប្រសារលោកហាក់ សែ ខណៈដែលមុន​រៀបការ​ជាចំហនេះធ្លាប់មានព័តមានថាវីរៈយុទ្ធ មានកូនជាមួយគូស្នេហ៍ចាស់២នាក់ តែលោកឆោម ប្រកែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤៖ជា វិបុលៈអតីតFreshie រូបនេះបានលង់ស្នេហ៍អ្នកមេម៉ាយទ្រព្យស្ដុកកូន២គង់ សុជាតិ ហើយពួកគេបានដឹកដៃគ្នារៀប​ការ​កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហាជាង៧ឆ្នាំនេះសុជាតិ-វិបុល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបានកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី ។សុជាតិ ដែលជាម្ចាស់ហាងកែសម្ផស្សដ៍ធំមួយនោះតែងតែតាមជួយស្វាមីនាងក្នុងការរៀបចំសម្លៀកបំពាក់ និងការ​លេងម៉ូដសក់រៀងរាល់ពេលដែលលោកវិបុល ឡើងឆាកនិងចេញថតការងារសិល្បៈទាំងឡាយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​