Home តារា & ការកម្សាន្ត តិចអត់ដឹង? John Cena និង ឈិន ឡុង ធ្លាប់សម្ដែងរឿងជាមួយគ្នា តែមិនអាចចាក់បញ្ចាំងបាន ដោយសារតែបែបនេះ…

តិចអត់ដឹង? John Cena និង ឈិន ឡុង ធ្លាប់សម្ដែងរឿងជាមួយគ្នា តែមិនអាចចាក់បញ្ចាំងបាន ដោយសារតែបែបនេះ…

98

កំពូល​កីឡាកាស WWE ដ៏​ល្បី និង​កំពូល​តារា​គុន​ចិន ត្រូវ​បាន​ឱ្យ​ដឹង​ថា ធ្លាប់​ប៉ះ​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​មិន​អាច​ចាក់​បញ្ចាំង​មួយ។ តារា​កីឡាកាស និង​សម្ដែង John Cena និង​តារា​សម្ដែង​ចិន Jackie Chan «ឈិន ឡុង»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​ធ្លាប់​ថត​ខ្សែ​ភាពយន្ត​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ២០១៨ ដែល​ភាព​យន្ត​នោះ​មាន​ចំណង​ជើង​ថា «Snafu»។ បើ​តាម Collider បាន​ឱ្យ​ដឹង​ថា មូលហេតុ​រឿង​មួយ​នេះ​អាច​នឹង​មិន​ចាក់​បញ្ចាំង​បាន ព្រោះ​តែ​រឿង​នោះ​បាន​ថត​នៅ​ក្នុង​ប្រទេស​ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​វា​មាន​ជួប​បញ្ហា​លំបាក​មួយ​ចំនួន ដោយសារ​តែ​ជម្លោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។ តាម​សារព័ត៌មាន​ដដែល​បាន​លើក​ឡើង​ទៀត​ថា ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន ក៏​មិន​ចង់​ដាក់​បញ្ចាំង​រឿង​មួយ​នេះ​ក្នុង​ឆ្នាំ ២០២១ ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​តែ​ថ្មីៗ​កន្លង​ទៅ John Cena ធ្លាប់​បាន​ច្រឡំ​និយាយ​ថា តៃវ៉ាន់ គឺ​ជា​ប្រទេស អំឡុង​ពេល​ធ្វើ​សន្និសីទ​ផ្សព្វផ្សាយ​រឿង «F9: The Fast Saga» នោះ។ ដោយ​ឡែក មូលហេតុ​មួយ​ទៀត​នោះ គឺ​ដោយសារ​តែ​បញ្ហា​ប៉ះពាល់​ដោយ​វីរុស​កូវីដ-១៩ ទើប​ធ្វើ​ឱ្យ​រឿង​មួយ​នេះ​នៅ​តែ​បន្ត​ពន្យារពេល​ចាក់​បញ្ចាំង​រហូត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​