Home ចំណេះដឹង (វីដេអូ) ប៉ះរោមគ្រប់គ្នា! តួខ្មោចដើមចេកជ្វា ទម្លាយច្បាស់ៗពេលថតឈុតមួយ លេងចូលសន្ធិតស្រស់តែម្តង…

(វីដេអូ) ប៉ះរោមគ្រប់គ្នា! តួខ្មោចដើមចេកជ្វា ទម្លាយច្បាស់ៗពេលថតឈុតមួយ លេងចូលសន្ធិតស្រស់តែម្តង…

365

មហាជនដែលធ្លាប់បានទស្សនារឿងបុរាណខ្មែរព្រឺព្រួច ភ័យរន្ធត់ដ៏ល្បីមួយ គឺរឿង «ខ្មោចដើមចេកជ្វា» ប្រាកដជាបានស្គាល់ហើយពីតួអង្គសម្ដែងជានាងនុត ដែលជាតួខ្មោចដើមចេកជ្វានោះ មានឈ្មោះក្រៅសាច់រឿងថា សាំង ភស្ដា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីបានសម្ដែងរឿងបុរាណខ្មែរល្បីៗប៉ុន្មានរឿងក្នុងជំនាន់នោះ តារាសម្ដែងស្រី សាំង ភស្ដា ក៏បាត់មុខពីវិស័យសិល្បៈមួយរយៈធំ ក្រោយពីបានរៀបការសាងគ្រួសារមួយដ៏មានសុភមង្គល ដោយមិនឃើញវត្តមានអ្នកនាងសម្ដែងដូចមុន ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រនឹករឭកដល់អ្នកនាងយ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីរូបនេះ ក៏បានលេចមុខសាជាថ្មីវិញ ដោយគេបានឃើញវត្តមានរបស់អ្នកនាងសម្ដែងរឿងបុរាណខ្មែរថ្មីៗជាបន្តបន្ទាប់ ដើរជាតួអង្គម្ដាយ និង តួអង្គផ្សេងៗ ព្រមទាំងត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាសជាច្រើនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ បានឃើញវីដេអូខ្លីមួយក្នុង TiKTok ដែលឃើញថា តារាសម្ដែងស្រីរូបនេះ ត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាស «និករ» ដោយក្នុងវីដេអូនេះ អ្នកនាង បាននិយាយរៀបរាប់ពីការថតខ្សែភាពយន្តបុរាណខ្មែររឿង «ខ្មោចដើមចេកជ្វា» ដ៏ល្បីនេះ ទាក់ទងនឹងឈុតឆាកដែលអ្នកនាងសម្ដែងជាតួអង្គនាងនុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះអ្វីដែលកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីស្ដាប់តារាស្រីរូបនេះបានរៀបរាប់ថា អ្នកនាងស្ទើរតែបាត់បងជីវិត ខណៈពេលថតឈុតនាងនុតត្រូវស្លាប់ ដែលតម្រូវឱ្យអ្នកនាងបៀមល័ក្ខធ្វើជាឈាម និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដែងធ្វើជាក្អកក្អួតឈាមមុនពេលតួអង្គនាងនុតដាច់ខ្យល់ស្លាប់ ស្រាប់តែពេលនោះ អ្នកនាងបានឈ្លក់ល័ក្ខក្នុងមាត់ រហូតធ្វើឱ្យអ្នកនាងដង្ហក់ខ្យល់ ដកដង្ហើមមិនរួច សឹងតែនឹងដាច់ខ្យល់ស្លាប់មែនទែនទៅហើយ ប៉ុន្តែអ្នកនាងក៏បម្រះខ្លួនរួច ដកដង្ហើមស្រួលធម្មតាវិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលទស្សនាវីដេអូខាងក្រោម៖

@udom24

និករ-Nikor#ខ្មោចចេកជ្វា #ភ័យរន្ធត់ #foryou #fypシ

♬ សំឡេងដើម – ក្ដីស្រឡាញ់❤️️🇰🇭♊ – ក្ដីស្រឡាញ់❤️️🇰🇭♊