Home តារា & ការកម្សាន្ត តិចអត់ដឹង? អាចែ ពីជីវិតអ្នកដើរលក់នំតាមផ្លូវ ប្រឹងតស៊ូដល់សល់លុយចាយ១០ជាតិមិនអស់…

តិចអត់ដឹង? អាចែ ពីជីវិតអ្នកដើរលក់នំតាមផ្លូវ ប្រឹងតស៊ូដល់សល់លុយចាយ១០ជាតិមិនអស់…

122

លោកអ្នកប្រាកដជាស្គាល់កំពូលតារាភាពយន្តជើងចាស់ចិនគឺលោក ចូវ យ៉ុនហ្វាត (អាចែ) ជាក់ជាមិនខានតាមរយៈភាពយន្តដែលលោកបានសម្តែងជាច្រើន។ លោក ចូវ យ៉ុនហ្វាត (អាចែ) កើតនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៥ នៅលើកោះ Lamma ក្នុងផ្ទះមួយដែលគ្មានភ្លើងអគ្គីសនីប្រើប្រាស់ ក្នុងទីក្រុងហុងកុង នៃប្រទេសចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចូវ យ៉ុនហ្វាត បានរៀបការចំនួន ២ ដង (លើកទី ១ ជាមួយលោកស្រី Candice Yu នៅឆ្នាំ ១៩៨៣ ដោយលែងលះគ្នានៅឆ្នាំ ១៩៨៣ និងលើកទី ២ ជាមួយលោកស្រី Jasmine Tan នៅឆ្នាំ ១៩៨៦ មកដល់បច្ចុប្បន្ន ហើយលោកគ្មានកូនទេ) ហើយលោក ចូវ យ៉ុនហ្វាត មានកម្ពស់ ១៨៣ សង់ទីម៉ែត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចូវ យ៉ុនហ្វាត មានឪពុក ជាអ្នកធ្វើការនៅក្រុមហ៊ុនប្រេងឥន្ធនៈ Shell Oil និងម្តាយ ជាកសិករដាំ-លក់បន្លែ និងធ្វើនំលក់។ លោក ចូវ យ៉ុនហ្វាត ត្រូវក្រោកពីព្រលឹមដើម្បីជួយម្តាយលក់នំ ដោយដើរលក់តាមផ្លូវ ហើយពេលរសៀលលោកចេញទៅធ្វើការនៅស្រែ។ ក្រោយមកទៀត គ្រួសាររបស់លោកបានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅ Kowloon ដែលជាតំបន់ជាយក្រុង នៃទីក្រុងហុងកុង ខណៈលោកមានអាយុត្រឹមតែ ១០ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅពេលលោកមានអាយុ ១៧ឆ្នាំ លោកបានឈប់រៀន ដើម្បីរកចំណូលចិញ្ចឹមគ្រួសារបន្ថែម ហើយការងារដែលលោកធ្លាប់ធ្វើមានដូចជា អ្នកជញ្ជូនឥវ៉ាន់នៅសណ្ឋាគារ, អ្នករត់សំបុត្រ, អ្នកលក់កាមេរ៉ា, អ្នកយាមទ្វារ និងអ្នកបើក Taxi។ ក្រោយពីឈប់រៀន លោកទទួលបានការសែតពីការជ្រើសរើស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងហ្វឹកហាត់ពីតួសម្តែង ហើយជាប់ជាតួសម្តែងនៅក្នុងទូរទស្សន៍ TVB ដែលជាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលល្បីល្បាញ។ លោក ចូវ យ៉ុនហ្វាត បានចុះកុងត្រាជាមួយ TVB រយៈពេល ៣ឆ្នាំ នៅក្នុងការសម្តែងជាលើកដំបូងរបស់លោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចូវ យ៉ុនហ្វាត បានចាប់ផ្តើមចូលសំដែងភាពយន្តនៅឆ្នាំ១៩៨០ ដែលផ្សាយតាមទូរទស្សន៍ TVB បន្ទាប់មកលោកបានចូលសំដែងនៅក្នុងខ្សែភាពយន្តហូលីវូដដំបូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៩០ ក្នុងរឿង The Replacement Killers (១៩៩៨) និងរឿង The Corruptor (១៩៩៩) តែភាពយន្តមិនទទួលបានជោគជ័យទេ ទើបតែឆ្នាំ ២០០៣ លោកបានទៅសំដែងនៅហូលីវូដម្តងទៀតក្នុង រឿង Bulletproof Monk ហើយទទួលបានជោគជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០០៨ លោកបានចងក្រង និងបោះពុម្ពអាល់ប៊ុមរូបថតផ្ទាល់ខ្លួន រួមនឹងការសម្តែងភាពយន្តរបស់លោក ដើម្បីលក់ និងផ្តល់ចូលក្នុងមូលនិធិជួយដល់អ្នករងគ្រោះដោយសាររញ្ជួយដីក្នុងខេត្ត Sichuan ប្រទេសចិន​​ ដែលមានលក់នៅទីក្រុងហុងកុង និងប៉ារីស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាលោកបានរៀបការជាច្រើនឆ្នាំហើយក្តី តែលោកពុំមានកូននោះទេ គឺមានតែកូនស្រីធម៌ឈ្មោះ Celine Ng ដែលជាបុគ្គលិកធ្វើការនៅ Chickeeduck, McDonald’s, Toys’R’Us និងក្រុមហ៊ុនជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ លោក ចូវ យ៉ុនហ្វាត (អាចែ) មានទ្រព្យសម្បត្តិសរុប ៧១៤ លានដុល្លារអាមេរិក ខណៈភរិយារបស់លោក ក៏ជាកូនស្រីសេដ្ឋីមួយរូបផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​