Home តារា & ការកម្សាន្ត ទោះចាស់អស់ហើយមែន តែគ្មានក្មេងៗជំនាន់ក្រោយណាជំនួសបានទេ…

ទោះចាស់អស់ហើយមែន តែគ្មានក្មេងៗជំនាន់ក្រោយណាជំនួសបានទេ…

261

បើនិយាយពីតារាចម្រៀងប្រុសចាស់វស្សា ៦ ដួងនេះ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ជាមិនខាន ពិសេសទៅលើទឹកដមសំឡេងដ៏ពីរោះខ្លាំងនោះតែម្តង។ រហូតមកទល់ពែលនេះ ទោះបីជាសិល្បករទាំងនេះហាក់មានការស្ងប់ស្ងាត់បន្តិចពីសិល្បៈមែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែកេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ ហើយបើទោះបីមានតារាស្រករក្រោយរះឡើងព្រោងព្រាត ក៏មិនអាចប្រជែងជាមួយទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់ពួកគាត់បានដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. លោក ណយ វ៉ាន់ណេត

តារាចម្រៀងលោក ណយ វ៉ាន់ណេត បានចូលប្រឡូកសិល្បៈមក ៣០ ឆ្នាំហើយលើផ្នែកចម្រៀងនេះ គ្រប់បទចម្រៀងរបស់លោកសុទ្ធតែមានការគាំទ្រយ៉ាងខ្លាំង រហូតមកដល់ពេលនេះក៏នៅតែទទួលបានការគាំទ្រខ្លាំងដដែល ព្រោះតែទឹកដមសំឡេងដ៏ពីរោះផ្អែមស្រទន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានេះបទចម្រៀងរបស់តារាជើងចាស់ ណយ វ៉ាន់ណេត ក៏ត្រូវបានមហាជន និង អ្នកគាំទ្រយកមកច្រៀងកម្សាន្តនៅតាមកម្មវិធីមង្គលជារឿយថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លោក សុះ ម៉ាច

លោក សុះ ម៉ាច ដែលជាកូនប្រុសរបស់តារាចម្រៀងជំនាន់ចាស់ លោក សុះ ម៉ាត់ ក៏មិនធម្មតាដែរ។ ដោយសារតែមានឪពុកជាតារាចម្រៀងល្បីឈ្មោះកាលពីជំនាន់ចាស់ លោក សុះ ម៉ាច បានស្នងមរកតនេះពីឪពុក ដោយលោកត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រករក្រោយមានទឹកដមសំឡេងផ្អែមស្រទន់ ហើយចំពោះបទច្រៀងរបស់លោកមិនថាក្នុងទម្រង់បែបណាទេ សុទ្ធតែទទួលបានការគាំទ្រខ្លាំងពីស្រទាប់អ្នកគាំទ្រទាំងចាស់ក្មេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. លោក នូ ស៊ិប

តារាចម្រៀងដែលមានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ ៩០ លោក នូ ស៊ិប ឬ មហាជនតែហៅលោកថា លោកគ្រូ នូ ស៊ិប មិនត្រឹមតែមានសំឡេងពីរោះអាចច្រៀងបំពេរអារម្មណ៍ទស្សនិកជននៅក្នុងប្រទេសនោះទេ តែលោកក៏ជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសំឡេងពាសពេញទ្វីបអាស៊ីតែម្ដង កាលពីក្នុងអំឡុងឆ្នាំ ៩០។ លើសពីនេះទៅទៀត មានបទចម្រៀងមួយរបស់លោក គ្រូ នូ ស៊ិប ដែលមានចំណងជើងថា «ផ្ការោយមុនរដូវ» ជាបទចម្រៀងដែលត្រូវបានចាក់បញ្ចូលនៅក្នុងខ្សែភាពយន្តភាគខ្នាតវែងដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន គឺរឿង «តុលាកាមុខដែក» ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. លោក សួស សងវាចា

បើនិយាយពីតារាចម្រៀងជើងចាស់ លោក សួស សងវាចា ទស្សនិកជនមួយចំនួនប្រាកដជានៅចាំ ព្រោះតែលោកក៏ធ្លាប់ជាតារាប្រុសមួយរូបដែលមានទឹកដមសំឡេងពីរោះ គ្រប់បទរបស់លោកកាលពីអំឡុងឆ្នាំ ៩០ ជាង គឺមានសន្ទុះនៃការគាំទ្រពីមហាជន រហូតមកដល់ពេលនេះដែរ ក៏មានមហាជនមួយចំនួន ជាពិសេសយុវវវ័យជំនាន់ក្រោយ ក៏នៅតែចូលចិត្តស្ដាប់បទចម្រៀងរបស់លោក និង យកទៅច្រៀងលេងកម្សាន្តនៅពេលជួបជុំគ្នាដើម្បីកែអផ្សុកថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. លោក ឯក ស៊ីដេ

តារាចម្រៀងលោក ឯក ស៊ីដេ ដោយសារតែមានសមត្ថភាព និង សំឡេងពីរោះ រូបលោកអាចច្រៀងបានជាច្រើន ទាំងបទមរតកដើម និង បទសម័យ។ មិនថាជាបទបែបណានោះទេ តារាចម្រៀងប្រុសរូបនេះនៅតែអាចបត់បែបបានយ៉ាងល្អ ធ្វើឱ្យទស្សនិកជនមានការពេញចិត្តនូវសំឡេងរបស់លោក និង មានការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. លោក យន់ សុភាព

ថ្វីដ្បិតតែ លោក យន់ សុភាព មានវ័យក្មេងជាងគេក្នុងចំណោមតារាប្រុសដែលបានរៀបរាប់ខាងលើពិតមែន តែតារាចម្រៀងប្រុសរូបនេះក៏ជាអ្នកសិល្បៈមួយរូបដែលមានសមត្ថភាពខ្លាំង និង មានទឹកដមសំឡេងពីរោះផងដែរ។ តារាប្រុសរូបនេះនិយមច្រៀងបទពីដើមបានយ៉ាងពីរោះ ហើយនៅពេលលោកបង្ហើរសូរសៀងម្តងៗ តែងទទួលបានការចាប់អារម្មណ៍លើលោកស្ទើរតែគ្រប់គ្នា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​