Home តារា & ការកម្សាន្ត យ៉ាប់មែនIdol! ព្រោះតែផ្គាប់ចិត្តមិត្តស្រីលើសលប់ជាងកាលនៅជាមួយប្រពន្ធ ត្រូវមហាជនរិះគន់យ៉ាងខ្លាំងថា…

យ៉ាប់មែនIdol! ព្រោះតែផ្គាប់ចិត្តមិត្តស្រីលើសលប់ជាងកាលនៅជាមួយប្រពន្ធ ត្រូវមហាជនរិះគន់យ៉ាងខ្លាំងថា…

134

ក្រោយ​បែក​ត្រូវៗ​ជាច្រើន​ដង តារា​សម្ដែង Nicholas Tse និង ​តារា​ស្រី Faye Wong បាន​វិល​ត្រឡប់​មក​សាង​ស្នេហ៍​នឹង​គ្នា​ជា​ថ្មី។ ចំណង​ស្នេហ៍​រវាង Nicholas, Faye Wong និង​ អតីត​ភរិយា Cecilia Cheung ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​ជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ដដែល ដោយ​គ្រប់​គ្នា​កាន់​តែ​មើល​ឃើញ​ថា ទង្វើ​របស់​តារា​ប្រុស​រូប​នេះ​ធ្វើ​ដាក់​សង្សារ គឺ​ហាក់​ខុស​ប្លែក​គ្នា​ឆ្ងាយ​ជាង​កាល​នៅ​ជាមួយ​ប្រពន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​នៅ​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Faye Wong បាន​ស្នាក់​នៅ​ក្រុង​ប៉េកាំង មិន​ទាន់​វិល​ត្រឡប់​ទៅ​ហុងកុង​វិញ​ឡើយ។ ព្រម​គ្នា​នោះ ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី រួម​ទាំង​ចង់​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​ឱ្យ​បាន​យូរ​ផង Nicholas ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់ ៨ លាន​យ័ន (ប្រមាណ ១ ២៣៨ ៦៧៧ ដុល្លារ) ជួល​ផ្ទះ​បុរាណ​មួយ​ក្នុង​ក្រុង​ប៉េកាំង​រយៈពេល ៣ ខែ ដើម្បី​ឱ្យ Faye Wong ស្នាក់​នៅ។ ព័ត៌មាន​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​ស្ញប់ស្ញែង​ Nicholas ហ៊ាន​ចំណាយ​គ្រប់​បែប​យ៉ាង ដើម្បី​តែ​ក្ដី​សុខ​របស់​មិត្ត​ស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា ព័ត៌មាន​លេច​ឮ​នេះ ក៏​ទទួល​រង​ការ​រិះគន់​ចាស់​ដៃ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ផង​ដែរ។ ពួកគេបាន​ធ្វើ​ការ​ប្រៀបធៀប​ក្ដី​ស្រឡាញ់​របស់ Nicholas ចំពោះ Cecilia និង​ ចំពោះ Faye Wong គឺ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង ​ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​បាន​លើក​ឡើង​ថា កាល​មិន​ទាន់​លែងលះ​គ្នា​ជាមួយ Cecilia តារា​ប្រុស Nicholas តែងតែ​បង្ហាញ​អាកប្បកិរិយា​​មិន​សូវ​ខ្វល់ខ្វាយ ធ្វើ​រឿង​ផ្គាប់​ចិត្ត​ប្រពន្ធ​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​វិល​ត្រឡប់​រក​ស្នេហ៍​ចាស់​វិញ Nicholas បាន​ប្រែ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​មិន​ខ្វល់​រឿង​មុខ​មាត់ សុខ​ចិត្ត​ធ្វើ​គ្រប់​សព្វ​បែប​យ៉ាង​ឱ្យ​តែ​មិត្ត​ស្រី​សប្បាយ​ចិត្ត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​