Home ចំណេះដឹង កូនខ្មែរក៏ខ្លាំងមិនចាញ់បរទេសដែរ!​ កូនខ្មែរមួយក្រុម ចេះនាំគ្នាបង្កើតគំរូកូនផ្កាយរណប បង្ហោះដោយជោគជ័យ ជាពិសេសថែមទាំង….

កូនខ្មែរក៏ខ្លាំងមិនចាញ់បរទេសដែរ!​ កូនខ្មែរមួយក្រុម ចេះនាំគ្នាបង្កើតគំរូកូនផ្កាយរណប បង្ហោះដោយជោគជ័យ ជាពិសេសថែមទាំង….

242

ថ្មីៗនេះ មហាជនបាននាំគ្នាកោតសរសើរជាខ្លាំង នូវការតស៊ូរបស់កូនខ្មែរមួយក្រុម ដែលជាសិស្សានុសិស្សមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរ ដែលបាននាំគ្នាបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ បង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី អាចប្រមូលទិន្នន័យពាក់ព័ន្ធនឹងឧតុនិយម និង អាកាសធាតុបាន គួរឱ្យស្ញើចសរសើរបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីគណនីដែលមានឈ្មោះ Vathana Sann បានបញ្ជាក់ឱ្យដឹងថា កូនផ្កាយរណបនេះ ត្រូវបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ១២ និង ០០ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយចំណាយ រយៈពេល ៤ ម៉ោង ក្នុងទិសដៅពីកើតទៅលិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនផ្កាយរណបនេះ ត្រូវបានដាក់នៅក្នុងធុងស្នោតូចមួយ ដែលមានរូបទង់ជាតិកម្ពុជានៅខាងក្រៅ និង មានលេខទូរស័ព្ទ នៅជាប់នឹងធុងស្នោនោះ បង្ហោះជាមួយប៉េងប៉ោងពណ៌ស។ តាមការរំពឹងទុក កូនផ្កាយរណបនេះ ​នឹងវិលត្រឡប់មកវិញ ហើយធ្លាក់នៅតំបន់ភូមិសាស្រ្ត​ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ នៅអំឡុងម៉ោង ១៦ និង ០០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ មកទល់ពេលនេះ ក្រុមសិស្សានុសិស្ស ដែលជាអ្នកស្រាវជ្រាវទៅលើ គំរូកូនផ្កាយរណបខាងលើនេះ បានប្រទះឃើញកូនផ្កាយរណបរបស់ខ្លួនវិញហើយ ដែលបានធ្លាក់នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង ត្រៀមយកទិន្នន័យ​ចេញពីផ្កាយរណបនោះ ដើម្បីទៅបន្តការស្រាវជ្រាវរបស់ខ្លួន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​