Home តារា & ការកម្សាន្ត ញាក់សាច់! ត្រឹមអាយុ ៣៣ ឆ្នាំ អុបប៉ា​ G-Dragon ធ្លាប់ធ្លាយអាស្រូវស្នេហ៍នឹងតារាស្រីល្បីៗដល់ទៅ…

ញាក់សាច់! ត្រឹមអាយុ ៣៣ ឆ្នាំ អុបប៉ា​ G-Dragon ធ្លាប់ធ្លាយអាស្រូវស្នេហ៍នឹងតារាស្រីល្បីៗដល់ទៅ…

2839

បើនិយាយដល់ឈ្មោះ G-Dragon នរណាក៏ស្គាល់ដែរ លោកជាកំពូលប្រុសសង្ហា សមាជិកក្រុមបុរស BIG BANG ដែលបានធ្លាប់បង្កើតប្រវត្តិសាស្រ្ដដ៏គួរឱ្យចងចាំជាច្រើនក្នុងវិស័យ K-Pop​ ហើយលោកក៏ជាតារាប្រុសម្នាក់ ដែលតែងតែពង្វក់បេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកមកមើលរឿងស្នេហាវិញ គេសង្កេតឃើញថា ត្រឹមអាយុ ៣៣ ឆ្នាំសោះ អុបប៉ារូបនេះ ហាក់មានពាក់ព័ន្ធរឿងអាស្រូវស្នេហាវិលក្បុងមុខក្រោយច្រើនណាស់ ដោយសុទ្ធតែជាមួយតារាស្រីល្បីៗរួមអាជីពថែមទៀតផង។ តស់! ទៅតាមដានទាំងអស់គ្នាថា តារាស្រីរូបណាខ្លះធ្លាប់ពាក់ព័ន្ធស្នេហាជាមួយអុបប៉ា G-Dragon។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. An So Hee

អុបប៉ា G-Dragon បានមានចចាមអារ៉ាមស្នេហាដំបូងបង្អស់ជាមួយនឹងអតីតសមាជិកក្រុមនារី Wonder Girl  នៅក្នុងឆ្នាំ ២០០៨។​ គេបានផ្ទុះការសង្ស័យដូចនេះ ព្រោះតែគេសង្កេតឃើញអ្នកទាំងពីរបានប្រើប្រាស់របស់របស្រដៀងគ្នាជាច្រើន ហើយលើសពីនេះទៅទៀត មានមហាជនមួយចំនួនបានអះអាងថា គេធ្លាប់បានឃើញតារាទាំងពីរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅក្រោយឆាក ហើយក៏អះអាងទៀតថា ធ្លាប់ឃើញពួកគេណាត់គ្នាសាងសងនៅក្រៅថែមទៀតផង។ យ៉ាងណាមិញ មិនមានការចេញបកស្រាយពីភាគីណាមួយឡើយចំពោះរឿងនេះ មិនយូរប៉ុន្មានវាក៏បានស្ងប់ស្ងាត់ទៅវិញទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Kiko Mizuhara

នៅឆ្នាំ ២០១០ តារាប្រុស G-Dragon បានផ្ទុះចចាមអារ៉ាមស្នេហាម្តងទៀតជាមួយនឹងតារាម៉ូដែល ជប៉ុន-អាមេរិក Kiko Mizuhara។ ពួកគេត្រូវបានមហាជនប្រទះឃើញបណ្តើរឱបរឹតគ្នាយ៉ាងញឹកញាប់ជាច្រើនដងមិនដែលខានឡើយ នៅតាមកន្លែងខុសៗគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ សកម្មភាពទាំងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រអត់គិតមិនបានឡើយថា ពួកគេប្រាកដជាមានទំនាក់ទំនងស្នេហាស្អិតល្មួតណាមួយជាក់ជាមិនខាន ប៉ុន្តែរាល់ដងឱ្យមានការផ្ទុះចចាមអារ៉ាម ភាគីទាំងសងខាងតែងតែចេញមុខមកបដិសេធជានិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ Taeyeon

អុបប៉ា G-Dragon បានធ្វើឱ្យកក្រើកសិល្បៈម្តងទៀត តាមរយៈការធ្លាយរឿងអាស្រូវទាក់ទងស្នេហាជាមួយនឹងតារាស្រី Taeyeon  សមាជិកក្រុមនារី Girls’ Generation នៅឆ្នាំ ២០១៥ តែខាងផលិតកម្មរបស់ភាគីទាំងសងខាង បានចេញមុខមកបកស្រាយថា រឿងចចាមអារ៉ាមនេះ មិនមែនជាការពិតនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. Nana Komatsu

នៅឆ្នាំ ២០១៦ មានព័ត៌មានជាច្រើនបានទម្លាយថា G-Dragon បានកំពុងសាងស្នេហ៍ជាមួយនឹងតារាម៉ូដែលជនជាតិជប៉ុន Nana Komatsu ដែលអ្នកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នា។ យ៉ាងណាមិញខាង YG បានចេញមុខមកបដិសេធរឿងនេះផងដែរ ប៉ុន្តែមិនយូរប៉ុន្មានតារាប្រុសរូបនេះ ក៏បានធ្លោយទម្លាយបណ្តាញសង្គម IG សំងាត់មួយរបស់ខ្លួន ដែលក្នុងនោះពោរពេញទៅដោយរូបភាពលោក និង Nana Komatsu បានផ្អែមល្ហែមស្អិតល្មួតជាមួយគ្នាជាច្រើនថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. Suli

នៅឆ្នាំ ២០១៧ G-Dragon និង Suli សមាជិក F(x) បង្កឱ្យមានចចាមអារ៉ាមស្នេហា ដោយសារតែគេបានប្រទះឃើញរូបភាពពួកគេបានកំពុងដើរលេងជាមួយគ្នា។ ក្នុងនោះផលិតកម្ម YG បានចេញមុខមកបដិសេធ ហើយបានបង្ហើបថា ពិតជាអស់សំណើចនឹងរឿងនេះខ្លាំងណាស់ ព្រោះរូបគេនឹងគ្រាន់តែជាមិត្តនឹងគ្នាធម្មតាប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Goo Hara

មិនយូរប៉ុន្មាននៅឆ្នាំ ២០១៧ ដដែល G-Dragon បានមកពាក់ព័ន្ធចចាមអារ៉ាមស្នេហាម្តងទៀត ជាមួយនឹងតារាស្រី Goo Hara សមាជិកក្រុមនារី KARA ។ លើកនេះខាងផលិតកម្មរបស់ Hara បានចេញមុខមកបដិសេធថា អ្នកទាំងពីរគឺជាមិត្តនឹងគ្នា ហើយព័ត៌មានទាំងនោះពិតជាមិនពិតនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. Lee Jooyeon

នៅឆ្នាំ ២០១៨ វីដេអូកៀកកើយស្និទ្ធស្នាលរបស់តារាប្រុស G-Dragon  និង តារាសម្តែងស្រី Jooyeon បានធ្លាយនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន នាំគ្នាសង្ស័យថា អ្នកទាំងពីរប្រាកដជាមានទំនាក់ទំនងស្នេហាជាមួយគ្នាតែម្តង។ លើសពីនេះទៅទៀត Dispatch បានទម្លាយរូបភាព និង ព័ត៌មានជាច្រើន ដែលបង្ហាញពីការណាត់បណ្តើរគ្នារបស់ពួកគេ ជាពិសេសគេថែមទាំងឃើញតារាស្រី Jooyeon បានទៅដល់ផ្ទះរបស់ G-Dragon ថែមទៀត។ យ៉ាងណាមិញ បើទោះបីជាមានភស្តុតាងច្រើនយ៉ាងណាក៏ដោយ ផលិតកម្មរបស់តារាទាំងពីរបានចេញមុខមកបដិសេធ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនបានខកចិត្តមិនធម្មតាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. Sandara Park

អ្នកគាំទ្រជាច្រើន ពិតជាចង់ឃើញ G-Dragon និង សមាជិក 2ne1 តារាស្រី Sandara Park សាងស្នេហ៍ជាមួយគ្នាខ្លាំងណាស់ ព្រោះមើលទៅពិតជាស័ក្តិសមគ្នាមិនតិចនោះទេ ហើយទំនាក់ទំនងរបស់អ្នកទាំងពីរក៏មើលទៅស្និទ្ធស្នាលនឹងគ្នាមួយបែបប្លែកផងដែរ។ យ៉ាងណាមិញ ហាក់គួរឱ្យសោកស្តាយ ដោយ Sandara Park បានអះអាងហើយថា នាងចាត់ទុក G-Dragon គ្រាន់តែជាប្អូនប្រុសមួយរូបប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទៀតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. Jennie

កាលពីខែកុម្ភៈ ឆ្នាំ ២០២១​ កន្លងទៅនេះ ក្រុមហ៊ុនប្រមាញ់តារា Dispatch បានទម្លាយឱ្យដឹងថា តារាប្រុសស្រីរួមទ្រនំ G-dragon និង Jennie បានកំពុងមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយគ្នា ហើយខាង YG ក៏បានចេញមុខមកថា គេសុំមិនបកស្រាយអ្វីឡើយចំពោះរឿងនេះ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់តារា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​