Home ចំណេះដឹង គាត់មិនសាវាទេ គ្រាន់តែសង្សាច្រើនបន្តិច! មិនគួរអោយជឿសោះ Chris Evans ធ្លាប់មានមិត្តស្រីរហូតដល់ទៅ….

គាត់មិនសាវាទេ គ្រាន់តែសង្សាច្រើនបន្តិច! មិនគួរអោយជឿសោះ Chris Evans ធ្លាប់មានមិត្តស្រីរហូតដល់ទៅ….

214

អ្នកតាមដាន តារាបរទេសក្នុងវិស័យហូលីវូដ ប្រាកដជាជ្រាបច្បាស់ នៃរឿងរ៉ាវកំពុងក្តៅគគុក​ ក្រោមរូបភាពស្រពិចស្រពិល ដែលព័ត៌មានជាច្រើនបានចុះផ្សាយ នៃទំនាក់ទំនងយ៉ាងសម្ងាត់របស់ តារាសម្តែងប្រុសសង្ហា Chris Evans និងតារាស្រី Selena Gomez។

យ៉ាងណាមិញ ជីវិតឯកជន របស់តារាសម្តែងសាច់ដុំឃើញហើយក្តៅខ្លួនរូបនេះ បានធ្វើឲ្យហ្វេនៗ នារី មានកូនលួចច្រណែន នឹងតារាស្រី Selena នៃពាក្យចចាមអារ៉ាម ហេតុដុច្នេះ បានធ្វើឲ្យមហាជន កាន់តែចង់ដឹង​ ចង់ឬ លើរឿងជីវិតឯកជនរបស់ពួកគេ ថាទំនាក់ទំនងយ៉ាងពិតប្រាកដ ថាអ្នកទាំងពីរពិតជាណាត់ជួបគ្នាឬយ៉ាងណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏ដោយ នេះ​មិនមែនលើកទីមួយនោះទេ ដែលតួអង្គ Captain America ធ្លាប់ណាត់ជួបគ្នាហើយ បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាប្រទាក់ក្រឡាលេងល្បែងស្នេហ៍ ជាមួយសម្រស់ហូលីវូដជាច្រើនដទៃទៀតផងដែរ។

យ៉ាងណាមិញ យោងតាមប្រភពមួយ បានគាស់កកាយខ្ទេចគ្មានសល់ អមដោយបែកធ្លាយរូបថតរវាង លោកបងខ្នាតអាមេរិករូបនេះ និងសង្សារចាស់ ជាច្រើននាក់ ក្នុងកាយវិការស្និទ្ធស្នាល មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ទំនង មនុស្សភាគច្រើន ដែលជាអ្នកគាំទ្រប្រហែលជាមិនធ្លាប់ដឹង ពីតារាប្រុសរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

១. Jessica Biel:មានមនុស្សតិចណាស់ដែលចងចាំស្នេហាដ៏ស្រស់ស្អាតរបស់ Chris Evans ជាមួយ Jessica Biel នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។ មុនពេលក្លាយជាភរិយារបស់តារាចម្រៀង Justin Timberlake តារាសម្តែងក្នុងរឿង «Seventh Heaven» បានណាត់ជួបគ្នា ៥ ឆ្នាំជាមួយ Chris Evans ។

អ្នកទាំងពីរបានសម្តែងក្នុងខ្សែភាពយន្តពីររឿងគឺ «Cellular» និង «London» ។ Jessica ធ្លាប់និយាយថា Chris គឺជាបុរសដែលមានភាពរ៉ូមែនទិកខ្លាំង។ ពួកគេបាននិយាយអំពីការរៀបការនិងការមានកូន។ ទោះយ៉ាងណានៅឆ្នាំ ២០០៦ គូស្នេហ៍តារាបានបែកបាក់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Emmy Rossum:នៅឆ្នាំ ២០០៧ តារាសម្តែងប្រុសរាងកាយស៊ិចស៊ីរូបនេះ ត្រូវបានគេរកប្រទះឃើញ ថើបគ្នាយ៉ាងរោលរាល ជាមួយតារាសម្តែងស្រី Emmy Rossum នៅបារមួយកន្លែង។ ទោះយ៉ាងណាអ្នកទាំងពីរអះអាងថាពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Christina Ricci:នៅខែឧសភាឆ្នាំ ២០០៧ Chris បានយកដៃត្រកង បណ្តើរ Christina ដើម្បីចាកចេញពីកម្មវិធី MET Gala។ តារាទាំងពីរមិនខ្លាចក្នុងការទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែម របស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះទេ។ ប៉ុន្តែទោះជាយ៉ាង គ្មានព័ត៌មានណាមួយ បញ្ជាក់ ពីទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. Kristin Cavallari:តារាសម្តែង Chris Evans ត្រូវបានគេដឹងថាមានពាក្យចចាមអារ៉ាម ស្នេហាជាមួយតារាទូរទស្សន៍ Kristin Cavallari ក្នុងឆ្នាំ ២០០៨ ។ ទោះបីជាមានភាពស្និទ្ធស្នាលក៏ដោយក៏ Kristin បានឆ្លើយថានាងគ្រាន់តែជាមិត្តល្អបំផុតរបស់ Chris តែប៉ុណ្ណោះ។

៥. Amy Smart:នៅខែសីហាឆ្នាំ ២០១០ អ្នកថតរូបបាន ប្រទះឃើញ Chris Evans ចាកចេញពីក្លឹបរាត្រីទីក្រុងឡុងដ៍ជាមួយតារាសម្តែង Amy Smart ។ ទោះយ៉ាងណាបន្ទាប់ពីនោះតារាទាំងពីរបានរក្សាទំនាក់ទំនងរបស់ពួកគេជាលក្ខណៈឯកជន​ដោយគ្មានអ្នកណាដឹង ថាពួកគេ រាប់អានជាមិត្តភក្តិ ក៏ក្នុងន័យស្នេហា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Dianna Agron:តារាសម្តែងរឿង «Glee» ឈ្មោះ Dianna Agron និង តារាសម្តែង Captain America រូបនេះ បានណាត់ជួបគ្នាយ៉ាងខ្លីនៅដើមឆ្នាំ ២០១១។ ប្រភពបានបង្ហើបប្រាប់ Us Weekly ថាអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ថែមទាំងបណ្តើរគ្នា ក្នុងពិធីជប់លៀងកម្មវិធី អូស្ការនៅខែកុម្ភៈ ឆ្នាំដដែលផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. Ashley Greene:តួអង្គ «Twilight» នាង Ashley Greene ត្រូវបានគេ ឃើញចំណាយពេលយ៉ាងសប្បាយរីករាយជាមួយតារាប្រុសរូបនេះ នៅក្លឹបរាត្រីហូលីវូដក្នុងខែមីនាឆ្នាំ ២០១១ ។ សារព័ត៌មានបានដកស្រង់ប្រភពមួយដែលអះអាងថាគូស្នេហ៍តារាមើលទៅស្រលាញ់គ្នាខ្លាំងណាស់។ នៅពេលនោះ Ashley ទើបតែបែកបាក់ជាមួយតារាចម្រៀង Joe Jonas ដែលត្រូវបានឲ្យដឹង Chris Evans គឺជាអ្នកស្អំបេះដូងឲ្យតារាស្រីរូបនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. Sandra Bullock:មានពេលម្តង Chris Evans ត្រូវបានគេឃើញញ៉ាំអាហារពេលល្ងាចជាមួយតារាសម្តែងស្រី Sandra Bullock ច្រើនដងនៅដើមឆ្នាំ ២០១៤ ។ Chris បានសារភាពថា Sandra គឺជានារីក្នុងសុបិនតាំងពីគាត់នៅក្មេង។ ទោះយ៉ាងណាពួកគេទាំងពីរនាក់បានបដិសេធការណាត់ជួប។ ប្រភពនៅពេលនោះបាននិយាយថាគូស្នេហ៍តារាមួយគូនេះគ្រាន់តែចូលចិត្តគ្នាបែបធម្មតាប៉ុណ្ណោះ ប៉ុន្តែមិនបានស៊ីជម្រៅជាងនេះនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. Lily Collins:មួយឆ្នាំក្រោយមកតារាសម្តែង «Avengers» រូបនេះ បានធ្វើការណាត់ជួបរយៈពេលខ្លី ជាមួយតារាសម្តែងស្រីរឿង «Emily in Paris» នាង Lily Collins ។

១០. Minka Kelly:នៅខែកញ្ញាឆ្នាំ ២០១៥ Chris Evans និងតារាសម្តែងស្រី Minka Kelly ត្រូវបានគេឃើញកំពុងកាន់ដៃគ្នានៅថ្ងៃបុណ្យឈប់។ យ៉ាងណាមិញ ពួកគេ ពួកគេបានណាត់ជួបគ្នា ជាច្រើនដងរួចមក ហើយនៅឆ្នាំ ២០០៧ ឆ្នាំ ២០១២ និង ឆ្នាំ ២០១៣ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១. Jenny Slate:ខណៈពេលកំពុងថតរឿង «Gifted» នៅឆ្នាំ ២០១៦ Chris Evans បានលង់ស្នេហ៍ជាមួយតារាសម្តែង Jenny Slate ។ ទោះជាយ៉ាងណា អ្នកទាំងពីរបានបែកគ្នា បន្ទាប់ពីនៅជាមួយគ្នាជិតមួយឆ្នាំ ដោយសារតែរវល់នឹងការងាររៀងៗខ្លួន។ បន្ទាប់មកគូស្នេហ៍តារាមួយគូនេះ បានជួបជុំគ្នានៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយបានណាត់ជួបគ្នារយៈពេល ៥ ខែបន្តទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១២. Selena Gomez:នៅសប្តាហ៍នេះ បុរសសាច់ដុំស្រស់សង្ហារូបនេះ មានពាក្យចចាមអារ៉ាម ថាមានស្នេហាជាមួយ Selena Gomez បានកើតឡើងនៅពេលដែល Chris ចុច follow Selena នៅលើ Instagram នៅចុងខែកញ្ញា។

តួយ៉ាង មុននោះ ក៏ប្រទះឃើញអ្នកទាំងពីរ ចេញពីភោជនីយដ្ឋាន តែមួយកន្លែងថែមទៀតផង។ បច្ចុប្បន្នទោះបីជាមិនមានភស្តុតាងពិតប្រាកដនៃទំនាក់ទំនងរបស់ Chris និង Selena ក៏ដោយក៏អ្នកគាំទ្រទាំងពីរនៅតែមានភាពរីករាយ «រុញទូកបណ្តោយទឹក» សម្រាប់គូស្នេហ៍ដ៏ស្រស់ស្អាតនេះមួយគូនេះដូច្នេះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​