Home តារា & ការកម្សាន្ត ឃុនរឿង ដាច់ចិត្តប្រាប់ហើយ ពីបញ្ហាក្នុងចំណងស្នេហ៍ជាមួយនារីជប៉ុន ដែល…

ឃុនរឿង ដាច់ចិត្តប្រាប់ហើយ ពីបញ្ហាក្នុងចំណងស្នេហ៍ជាមួយនារីជប៉ុន ដែល…

600

អស់រយៈពេលប្រមាណជាជិត១ ឆ្នាំហើយដែលតារាប្រុសរូបសង្ហា Punjan Prama បានបង្ហើបមុខគូស្នេហ៍ជនជាតិជប៉ុនរបស់ខ្លួន គឺនាង Mishima Risa ឱ្យមហាជនបានស្គាល់។ សង្សារថ្មី ជាជនជាតិជប៉ុននេះ ត្រូវបានគេស្គាល់ថាមិនត្រឹមតែជាតារាសម្តែងនោះទេ នាង Mishima Risa ថែមទាំងជាតារាបង្ហាញម៉ូដល្បីម្នាក់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងតែបើកបង្ហាញមុខឱ្យមហាជនបានស្គាល់ជាផ្លូវការមក ជារឿយៗគូស្នេហ៍របស់អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់ឡើយនៅលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនព្រោងព្រាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានោះដែរ ខណៈតារាប្រុស Panjan ទាក់ទងជាមួយនឹងតារាស្រី Mishima Risa គឺពួកគេមានគម្លាតអាយុខុសគ្នារហូតដល់ ១៣ ឆ្នាំឯណោះ ដែលបញ្ហានេះតែងធ្វើឱ្យមហាជនចង់ដឹងពីស្ថានភាពស្នេហារបស់ពួកគេខ្លាំងណាស់ថានឹងទៅជាបែបណាដែរ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ តារាប្រុស Panjan ក៏បានចេញមកទម្លាយថា៖ «សម្រាប់ស្នេហាលោកជាមួយនឹង សង្សារពេលនេះគឺដូចគូស្នេហ៍គេទូទៅអ៊ីចឹង មានឈ្លោះ មានអន់ចិត្តគ្នាជារឿងធម្មតា តែគ្រាន់មិនដែលបង្ហោះឡើងលើបណ្ដាញសង្គមតែប៉ុណ្ណោះ ដូចនេះហើយទើបធ្វើឱ្យមហាជនមិនបានដឹងពីរឿងរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានោះ សម្រាប់រឿងអាយុវាពុំមែនជាបញ្ហានោះទេ ទោះបីលោកមានអាយុច្រើនក៏ពិតមែន តែលោកក៏មិនបានធ្វើចរិតមនុស្សចាស់រហូតនោះដែរ រឿងអ្វីដែលគូស្នេហ៍លោកពុំដឹង លោកក៏បានណែនាំបទពិសោធខ្លះៗដែលលោកធ្លាប់ជួបឱ្យស្ដាប់ដើម្បីឱ្យពិចារណា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះបើនិយាយពីរឿងស្លៀកពាក់សិចស៊ី តារាប្រុស Panjan ក៏បាននិយាយថា៖ « លោកក៏មានបារម្ភខ្លះដែរ ហើយលោកក៏បានណែនាំឱ្យកាត់បន្ថយដូចគ្នា ព្រោះខ្លាចមានការរិះគន់ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ តែលោកក៏មិនហាមសង្សារមិន​ឱ្យថត​សោះ​នោះដែរ គ្រាន់តែឱ្យប្រុងប្រយ័ត្នប៉ុណ្ណោះចៀសវាងការវិភាគវែកញែកពីមហាជន»៕