Home តារា & ការកម្សាន្ត ព្រោះមូលហេតុនេះសោះ! រៀបការជាង ១០ ឆ្នាំហើយ តែ Nune Woranuch មិនទាន់មានទាយាទ ….

ព្រោះមូលហេតុនេះសោះ! រៀបការជាង ១០ ឆ្នាំហើយ តែ Nune Woranuch មិនទាន់មានទាយាទ ….

171

នាង Nune Woranuch គឺជាតារាស្រីលំដាប់ជួរមុខដ៏ល្បីល្បាញមួយរបស់ថៃ មិនតែប៉ុណ្ណោះនាងក៏ជាភរិយាសេដ្ឋីវាល់លាន ក្តោបភាគហ៊ុនធំនៅក្រុមហ៊ុកបៀរសិង្ហានៅថៃទៀតផង ហើយបើទោះបីក្លាយជាកូនប្រសារសេដ្ឋី តែតារាស្រីរូបនេះមិនត្រូវបានបិទសិទ្ធិក្នុងការងារសិល្បៈនោះទេ ។

យ៉ាងណាមិញ ក្រោយរៀបការភ្ជាប់ចំណងស្នេហ៍នឹងសេដ្ឋីខាងលើរួចមក តារាស្រី Nune Woranuch ត្រូវបានមហាជនជាច្រើនលើកសរសើរ ស្ញប់ស្ញែងនឹងជីវិតរបស់នាងយ៉ាងខ្លាំង ដែលនាងមានសំណាងខ្លាំងបានរៀបការយ៉ាងពេញមុខពេញមាត់នៅក្នុងត្រកូលគ្រួសារសេដ្ឋីសិង្ហាបៀផ្តាច់មុខក្នុងប្រទេសថៃ ដែលអ្នកណាៗក៏ស្គាល់នោះ ។

ដោយឡែក អ្វីដែលមហាជនតែងតែមានចម្ងល់ក្រោយពេលតារាស្រីរូបនេះបានរៀបការជាមួយនឹងស្វាមីរួចនោះគឺ ពេលណានាង និង ស្វាមីមានទាយាទស្នងត្រកូលនឹងគេ ខណៈនេះចំណងអាពាហ៍ពិពាហ៍របស់នាង បានឈានចូលជាងមួយទសវត្សរ៍ទៅហើយនោះ ។

ជាមួយគ្នានឹងចម្ងល់របស់មហាជន តារាស្រី Nune Woranuch ក៏ធ្លាប់បានចេញមុខនិយាយយ៉ាងច្បាស់ៗហើយថា៖ «នាងគិតហើយថានាងអាចនឹងមិនយកកូននោះទេ

ព្រោះអីពេលនេះនាងគិតថាជីវិតគូរបស់នាងទាំងពីរនាក់វាមានក្តីសុខទៅហើយ ម្នាក់ៗគិតធ្វើការរៀងៗខ្លួន ស្វាមីធ្វើជំនួញ ចំណែកឯនាងក៏មានមុខជំនួញ និង ការងារសិល្បៈជាច្រើនផងដែរ»

ការបង្ហើបយ៉ាងខ្លីត្រឹមតែប៉ុណ្ណេះពីតារាស្រី Nune Woranuch បានធ្វើឱ្យអ្នកគាំទ្រហាក់ខកចិត្ត សោកស្តាយមិនតិចទេ ដោយសារតែពួកគេចង់ឃើញជីវិតគូរបស់តារាស្រីរូបនេះកាន់តែមានន័យ និង ក្លាយជាគ្រួសារមួយពេញលេញ ប្រកបដោយសុភមង្គលនោះ៕