Home ចំណេះដឹង ញាក់សាច់! តារាប៉ុន្មានដួងនេះហើយ តាមពិតសុទ្ធតែជាសេដ្ឋីនីលាក់មុខសោះ….

ញាក់សាច់! តារាប៉ុន្មានដួងនេះហើយ តាមពិតសុទ្ធតែជាសេដ្ឋីនីលាក់មុខសោះ….

244

ក្នុងវិស័យ K-POP មួយរយៈក្រោយនេះ គេសង្កេតឃើញថា​ មានតារាស្រីមួយចំនួនហាក់កំពុងតែបានទទួលប្រជាប្រិយភាពគាំទ្រពីសំណាក់អ្នកគាំទ្រមិនធម្មតាឡើយ ដែលធ្វើឱ្យពួកគេបានឡើងកាក់កបលុយកាក់ទ្រព្យសម្បត្តិជាងតារាដទៃមួយកម្រិតទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត តារាស្រីមួយចំនួនវិញ បើទោះជានៅវ័យក្មេងក៏ដោយ តែដោយសារតែសិល្បៈនេះ ពួកគេបានសល់លុយមិនតិចជាងលានដុល្លារឡើយនៅក្នុងដៃ ដែលអាចធ្វើឱ្យរស់ស្រួលចាយស្រួលរហូតរាប់សិបជីវិតឯណោះ។ តស់! មកមើលតារាស្រី K-POP ទាំង ៧ រូប ដែលត្រូវប៉ាន់សល់លុយច្រើនជាងក្នុងឆ្នាំ ២០២១ ទាំងអស់គ្នា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Lisa មានទ្រព្យសម្បត្តិសរុបប្រហែល ១០-១៤ លានដុល្លារ

តារាស្រី Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ហាក់មានសន្ទុះប្រជាប្រិយភាពភ្លូកទឹកភ្លូកដីសម្បើមណាស់ក្នុងឆ្នាំ ២០២១ នេះ ជាពិសេសពីសំណាក់អ្នកគាំទ្រអន្តរជាតិ។ លើសពីនេះទៅទៀត អាល់ប៊ុមទោលរបស់នាង ដែលទើបតែបញ្ចេញកន្លងទៅនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានលក់ដាច់អស់ជាងរាប់លានបន្ទះឯណោះ ធ្វើឱ្យលុយហូរចូលហោប៉ៅនាងមិនតិចនោះទេ។ ក្រៅពីការងារសិល្បៈហើយនោះ តារាស្រីរូបនេះ ក៏បានទទួលថតផ្សព្វផ្សាយ ក៏ដូចជាអ្នកតំណាងឱ្យប្រ៊េនធំៗលំដាប់ពិភពលោកផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Yoona មានទ្រព្យសម្បត្តិប្រហែល ២៥ លានដុល្លារ

ក្រៅពីជាសមាជិកក្រុមនារីល្បី Girls’ Generation ហើយ ស្រីស្រស់ Yoona ក៏បានមកមាញឹកខ្លាំងជាមួយនឹងការសម្តែងទៅទៀត។ នាងបានក្តាប់ដំណែងនៅក្នុងរឿងភាគ ក៏ដូចភាពយន្តល្បីៗជាច្រើនមិនដាច់ឡើយ ដែលធ្វើទ្រព្យសម្បត្តិលុយកាក់ក៏ចេះតែកើនតាមនោះដែរ។ លើសពីនេះទៅទៀត នាងក៏មានមុខច្រើននៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យប្រ៊េនផលិតផលនានាផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Suzy មានទ្រព្យសម្បត្តិប្រហែល ២៥ លានដុល្លារ

ក្រោយពីបានដកខ្លួនចេញពីក្រុមចម្រៀង MISS A រួចមក តារាស្រីក៏ងាកមកបន្តការងារក្នុងសិល្បៈជាតារាចម្រៀងទោល និង សម្តែង។ ស្រីស្រស់រូបនេះ ត្រូវបានគេដឹងថា មានតម្លៃខ្លួនរហូតដល់ជាង ១៦ ៥០០ ដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯណោះនៅក្នុងមួយភាគ ហើយការថតស្ពតផ្សេងៗក៏មានតម្លៃមិនតិចជាងនេះប៉ុន្មានដែរ។ យ៉ាងណាមិញ ភាពមានបានរបស់នាង ត្រូវបានគេឃើញតាមរយៈការទិញអចលទ្រព្យតម្លៃរាប់លានដុល្លារជាច្រើន ដែលមានដូចជាផ្ទះ និង អគារស្នាក់នៅទំនើបៗ ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. BOA មានទ្រព្យសម្បត្តិប្រហែល ២៥ លានដុល្លារ

ថ្វីដ្បិតជាតារាជើងចាស់ក៏ពិតមែន តែបើនិយាយរឿងទ្រព្យសម្បត្តិ BOA ពិតមិនចាញ់តារាជំនាន់ក្រោយឡើយ ព្រោះនាងបានប្រឡូកសិល្បៈតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ជាមួយនឹងអាល់ប៊ុមចម្រៀងរាប់សិបអាល់ប៊ុម ដែលសុទ្ធតែល្បីៗត្រូវចិត្តមហាជន។ លើសពីនេះទៅទៀត នាងក៏បានលេចមុខក្នុងការសម្តែងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. Sandara មានទ្រព្យសម្បត្តិប្រហែល ៣០ លានដុល្លារ

តាំងពី 2NE1 ត្រូវបានរំសាយនៅឆ្នាំ​ ២០១៦ សមាជិករូបស្រស់ Sandara ហាក់មិនបានបាត់មុខពីសិល្បៈឡើយ។ បើទោះជាមិនសូវបានចេញចម្រៀងពិតមែន តែនាងកាក់កបខ្លាំងក្នុងការសម្តែង និងជាពិធីករទូរទស្សន៍ល្បីៗនានា។ បន្ថែមពីនេះទៀត នាងក៏ត្រូវប៉ាន់ក្នុងការថតស្ពតពាណិជ្ជកម្មផងដែរ​ ទាំងក្នុងស្រុក ជាពិសេសប្រទេសហ្វីលីពីនតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Hyori មានទ្រព្យសម្បត្តិប្រហែល ៣០-៤០ លានដុល្លារ

តារាស្រី Hyori គឺជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រី ដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់ ក្នុងវិស័យ K-POP។ នាងមិនបានកាក់កបដោយសារតែការចម្រៀងតែមួយមុខនោះទេ នាងក៏បានមកត្រូវប៉ាន់ជាមួយការផ្សព្វផ្សាយប្រ៊េនផលិតផលផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. IU មានទ្រព្យសម្បត្តិប្រហែល ៣១-៤៥ លានដុល្លារ

នរណាមិនដឹងថា ស្រីស្រស់ IU គឺជាតារាស្រីដែលមានឥទ្ធិពលប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានបញ្ចេញចម្រៀងពីរោះជាច្រើនៗ ហើយថែមទាំងបានក្តោបដំណែងនៅតួឯងនៅក្នុងរឿងភាគល្បីថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនោះ បើទោះជាមានបានយ៉ាងណាក្តី ក៏នាងមិនដែលភ្លេចឡើយនូវការបរិច្ចាគប្រាក់កាសផ្ទាល់ខ្លួនឱ្យទៅអ្នកខ្សត់ខ្សោយ ធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់គាំទ្រនាងថែមទៀតតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​